Sunday, January 11, 2015



វិធី​ធ្វើ​អោយ​ធ្មេញ​ស ជាង​មុន ដោយ​ការប្រើ​សម្បកចេក គឺជា​វិធី​មួយ​ដ៏​មាន​សុវត្ថិភាព និង ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​មាត់​ធ្មេញ ដោយសារ​តែ​សម្បកចេក គឺជា​ប្រភព​ដ៏​ល្អ​បំផុត នៃ​សារជាតិ​រ៉ែ និង វីតាមីន​។ ពួកវា នឹង​មិន​ធ្វើអោយ​ធ្មេញ​របស់​អ្នក​សឹក​បាន ដូចជា ប្រដាប់​សម្អាត​ធ្មេញ​បែប​ធម្មជាតិ​ដទៃទៀត​នោះទេ ។ ហើយ​ចំណុច​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​នោះ​គឺថា វា​មាន​តម្លៃថោក និង ងាយស្រួល​រកបាន​។​

​អ្នក​អាច​ធ្វើការ​ដុស​សម្អាត​ធ្មេញ​របស់​អ្នក ជាមួយនឹង​ថ្នាំដុសធ្មេញ​ធម្មតា ជាមុនសិន ឬ ក៏​អ្នក​អាចធ្វើ ការសម្អាត​ជាមួយនឹង​សម្បកចេក​នេះ មុន រួច​បាន​ដុស​សម្អាត​ធ្មេញ​តាម​ក្រោយ​។
​ជាដំបូង អ្នក​ត្រូវ​យក​សម្បកចេក​មួយ​ផ្លែ ដោយ​យក​ស្រទាប់​ផ្នែក​ខាងក្នុង​របស់​វា យក​មក​ត្រដុស​ថ្នមៗ នៅ​ពី​លើ​ធ្មេញ​របស់​អ្នក អោយ​បាន​ប្រហែលជា ២​នាទី ។ សារធាតុ​រ៉ែ​ដ៏​អស្ចារ្យ ដែល​មាន​នៅក្នុង​សម្បក ផ្លែ​ចេក នេះ​មាន​ដូចជា ប៉ូ​តា​ស្យូម​, ម៉ាញ៉េ​ស្យូម និង ម៉ង់​កាណេ​ស នឹង​ធ្វើការ​បឺត​ស្រូប​បាន​យ៉ាង​ល្អ ចូលទៅ​ក្នុង​ធ្មេញ ដែល​វា​អាច​នឹង​ជួយ​អោយ​ធ្មេញ​អ្នក​ស តាម​បែប​ធម្មជាតិ​បាន ៕

0 comments:

Post a Comment